<< Back

FEATURED VIDEO: WHAT’S A MIXED-USE DEVELOPMENT?

Rose Apple Square is a mixed-use community development in the heart of Siem Reap. We've combined five distinct features in one space, making interaction and meaningful collaborations more convenient!

---

Rose Apple Square គឺជាការអភិវឌ្ឍន៍សហគមន៍មុខងារចម្រុះរមួយដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងសៀមរាប។ យើងបានរួមបញ្ចូលនូវលក្ខណៈពិសេសអស្ចារ្យបំផុតចំនួនប្រាំនៅក្នុងកន្លែងតែមួយ ដែលផ្តល់ឱ្យការរស់នៅកាន់តែសម្បូរបែប មានការប្រាស័យទាក់ទងគ្នាបានល្អ ព្រមទាំងជាការសហការប្រកបដោយអត្ថន័យ និងផ្តល់នូវភាពងាយស្រួលបំផុត!

If you're in the market for residential property, consider choosing a condo within a mixed-use development. Aside from the convenience of having everything just a few steps from your door, it offers numerous benefits such as:

Reduced Commute: With retail, workspaces, and residences coexisting, commuting time is significantly minimized. You also save on gas and parking fees when all it takes is a few minutes' walk to your destination.

Community Interaction: The mixed-use layout fosters a sense of community, encouraging social interaction. Having a variety of businesses and retail spaces on-site also exposes residents to people of various cultures and professional backgrounds.

Increased Property Value: The diverse offerings in a mixed-use development can contribute to long-term property value. Combining residential, commercial, and recreational elements creates a dynamic environment that appeals to a diverse demographic and a broader market of potential buyers.

Security: Integrated developments often have enhanced security measures, creating a safer environment. In addition to the security personnel and safety features of the residences, there are also more security staff and CCTV from shops and offices, resulting in "more eyes" overseeing the community.

Be a part of Siem Reap’s most exciting mixed-use development. Contact us at 099 225 588 or sales@roseapplesquare.com to schedule a tour.

---

ប្រសិនជាលោកអ្នកមានគម្រោងក្នុងការទិញអចលនទ្រព្យលំនៅឋាន សូមពិចារណាឱ្យបានហ្មង់ចត់ និងគួរជ្រើសរើសអគារលំនៅឋានដែលមានការអភិវឌ្ឍបែបពហុមុខងារ ព្រោះថានៅក្នុងគម្រោងនោះមិនត្រឹមតែផ្តល់នូវភាពងាយស្រួលក្នុងការមានអ្វីគ្រប់យ៉ាងដោយគ្រាន់តែធ្វើដំណើរតែប៉ុន្មាននាទីពីកន្លែងរស់នៅរបស់លោកអ្នកនោះទេ ប៉ុន្តែវាក៏ផ្តល់នូវអត្ថប្រយោជន៍ច្រើនបន្ថែមទៀត ដែលមានដូចជា៖

កាត់បន្ថយការធ្វើដំណើរ៖ នៅពេលដែលហាងទំនិញ កន្លែងធ្វើការ និងកន្លែងស្នាក់នៅត្រូវបានបង្កើតឡើងនៅក្នុងកន្លែងតែមួយ នោះពេលវេលាក្នុងការធ្វើដំណើរនឹងត្រូវបានកាត់បន្ថយបានយ៉ាងខ្លាំងដូចគ្នា ហើយលោកអ្នកក៏អាចសន្សំសំចៃការចំណាយទៅលើថ្លៃសាំង និងថ្លៃចំណតផងដែរ ដោយសារតែលោកអ្នកអាចដើរត្រឹមតែពីរបីនាទីប៉ុណ្ណោះទៅកាន់គោលដៅនោះ។

ទំនាក់ទំនងនៅក្នុងសហគមន៍៖ គម្រោងអភិវឌ្ឍន៍ពហុមុខងារ ជម្រុញឲ្យមានការរស់នៅបែបជាសហគមន៍ និងលើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទងគ្នានៅក្នុងសង្គម។ ម្យ៉ាងវិញទៀត នៅពេលដែលមានកន្លែងធ្វើអាជីវកម្ម និងហាងទំនិញនានាបានកើតមានឡើង ក៏ជួយឱ្យអ្នករស់នៅទីនោះអាចស្គាល់គ្នាទៅវិញទៅមក និងស្វែងយល់ពីវប្បធម៌ចម្រុះមកពីបណ្តាប្រទេសផ្សេងៗគ្នា និងចេះស្រឡាញ់ចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកផងដែរ។

តម្លៃអចលនទ្រព្យនឹងកើនឡើងខ្ពស់៖ ការរួមបញ្ចូលគ្នានូវលក្ខណៈពិសេសនៅក្នុងគម្រោងអភិវឌ្ឍន៍ចម្រុះអាចជាចំណែកមួយជួយដល់តម្លៃអចលទ្រព្យកើនឡើងខ្ពស់ក្នុងរយៈពេលដល់វែងមួយ ដោយសារភាពឥតខ្ចោះនៃការរួមបញ្ចូលគ្នារវាងអគារលំនៅឋាន អគារពាណិជ្ជកម្ម និងកន្លែងកម្សាន្តបង្កើតបានជាទីតាំងដ៏មានសក្តានុពល ដែលទាក់ទាញដល់ប្រជាជនគ្រប់ជាតិសាសន៍ចង់មករស់នៅ និងមានទីផ្សារកាន់តែទូលំទូលាយសម្រាប់អតិថិជន។

សុខសុវត្ថិភាព៖ គម្រោងអភិវឌ្ឍន៍ពហុមុខងារតែងតែពង្រឹងនូវវិធានការច្បាស់លាស់ក្នុងការការពារសន្តិសុខ និងបង្កើតបរិយាកាសរស់នៅដែលពោលពេញដោយសុវត្ថិភាពបំផុត។ ក្រៅពីមានបុគ្គលិកសន្តិសុខ និងលក្ខណៈសុវត្ថិភាពក្នុងអគារលំនៅឋានហើយ ក៏មាននូវបុគ្គលិកសន្តិសុខ និងកាមេរ៉ាសុវត្ថិភាព CCTV កាន់តែច្រើនបន្ថែមទៀតដែលមាននៅក្នុងហាងទំនិញ និងនៅក្នុងអគារការិយាល័យ ដែលជាហេតុនាំឱ្យមាន "ការមើលឃើញ" និងនាំមកនូវការធានានូវសុវត្ថិភាពជូនដល់សហគមន៍ទាំងមូល។

លោកអ្នកក៏អាចក្លាយជាផ្នែកមួយនៃគម្រោងអភិវឌ្ឍពហុមុខងារដ៏គួឱ្យរំភើបរបស់ខេត្តសៀមរាបនេះផងដែរ ដោយទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ 099 225 588 ឬអ៊ីម៉ែល sales@roseapplesquare.com និងដើម្បីរៀបចំដំណើរទស្សនារបស់លោកអ្នក។