<< Back

MASTER REAL ESTATE INVESTMENT IN LESS THAN 5 MINUTES!

Rose Apple Square teamed up with Sabay TV to make Real Estate investment easier to understand for beginners. New episodes come out every Sunday evening.

Real Estate investment can be one of the most lucrative decisions you can make. However, it can also be intimidating for beginners with many technical terms, complex processes, and a need for clarity on laws and regulations. 

Rose Apple Square partnered with Sabay to produce a 12-episode web series demystifying the real estate investment journey. Each episode is only five minutes or less, providing you with market knowledge in bite-sized chunks. 

Invest Smart, Live Better is hosted by Sabay's Sok Darith, a journalist with experience in the international financial sector, and Prema Chan, a rising singer and digital creator eager to venture into real estate investment. New episodes come out every Sunday at 7 PM on Sabay TV's official YouTube channel and the Rose Apple Square Facebook page. 

The series launched in mid-November and has already covered the following topics: 

Episode 1 - Fundamentals of Real Estate Investment

Episode 2 - Four Types of Investments

Episode 3 - Investment Strategy& Budget Management

Episode 4 - Due Diligence in Investment 

Episode 5 - Benefits of Property Investment 

More episodes will be released until the end of January, so please stay tuned! 

ការវិនិយោគលើអចលនទ្រព្យអាចជាការសម្រេចចិត្តដ៏ឆ្លាតវ័យ និងចំណេញបំផុតមួយដែលលោកអ្នកអាចធ្វើបានប៉ុន្តែការវិនិយោគលើអចលនទ្រព្យខ្លះក៏អាចបង្កឱ្យមានការព្រួយបារម្ភសម្រាប់លោកអ្នកដែលទើបចាប់ផ្តើមការវិនិយោគដំបូងផងដែរដោយសារតែលក្ខខណ្ឌបច្ចេកទេសជាច្រើន ដំណើរការមានភាពស្មុគស្មាញ ជាពិសេសនោះគឺវាតម្រូវឱ្យលោកអ្នកយល់ច្បាស់អំពីច្បាប់និងបទប្បញ្ញត្តិផ្សេងៗ។

 

ដូចនេះហើយទើប Rose Apple Square បានសហការជាមួយក្រុមហ៊ុន Sabay ដើម្បីផលិតនៅខ្សែវីដេអូបែបស៊េរីដែលមានចំនួន12 វគ្គ ដើម្បីបង្ហាញពីដំណើរការនៃការវិនិយោគលើអចលនទ្រព្យ។ វគ្គនីមួយៗនៃវីដេអូគឺមានរយៈពេលត្រឹមតែ5 នាទី ឬតិចជាងនេះ ដែលផ្តល់ឱ្យលោកអ្នកងាយស្រួលយល់និងទទួលបានចំណេះដឹងកាន់តែទូលំទូលាយលើវិស័យទីផ្សារអចលនទ្រព្យក្នុងរយៈពេលខ្លី។

កម្មវិធី Invest Smart, Live Better ត្រូវបានរៀបចំឡើងដោយលោកSok Darith ដែលជាអ្នកសារព័ត៌មាននៅ Sabay ហើយក៏ជាបុគ្គលមួយរូបដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិនិងកញ្ញា Prema Chan ដែលជាតារាចម្រៀងដែលកំពុងមានប្រជាប្រិយភាពនិងជាអ្នកបង្កើតមាតិកាបែបឌីជីថល ដោយរូបកញ្ញាផ្ទាល់ចង់បណ្តាក់ទុនក្នុងការវិនិយោគលើអចលនទ្រព្យ។វគ្គនីមួយៗនៃវីដេអូរបស់យើងគឺចាក់ផ្សាយជារៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 7យប់ នៅលើផេកយូធូបផ្លូវការរបស់ Sabay TV និងទំព័រហ្វេសប៊ុករបស់ Rose Apple Square ។

 

វីដេអូបស់យើងបានចាក់ផ្សាយតាំងពីពាក់កណ្តាលខែវិច្ឆិកាមក ហើយលីងខាងក្រោមនេះគឺជាប្រធានបទដែលយើងបានជជែកនិងពិភាក្សា៖

វគ្គទី 1 - មូលដ្ឋានគ្រឹះនៃការវិនិយោគលើអចលនទ្រព្យ

វគ្គ 2 - ការវិនិយោគទាំងបួនប្រភេទ

វគ្គទី 3 - យុទ្ធសាស្ត្រ រយៈពេលនៃការវិនិយោគ តម្រូវការទីផ្សារ និងការគ្រប់គ្រងថវិកា

វគ្គទី 4 - ការពិនិត្យវិនិច្ឆយ

វគ្គទី 5 - អត្ថប្រយោជន៍នៃទ្រព្យសម្បត្តិ

 

វីដេអូវគ្គថ្មីៗជាច្រើនទៀតនឹងមានការចាក់ផ្សាយរហូតដល់ចុងខែមករាដូច្នេះហើយ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា!