<< Back

RAS HOSTS A LANDMARK EVENT: ONE VISION, ONE SIEM REAP

Rose Apple Square was thrilled to christen our state-of-the-art auditorium with the groundbreaking "One Vision, One Siem Reap" event on July 12th, 2024. Over 150 attendees representing a diverse range of industries—real estate, tourism and hospitality, sustainable development, technology and innovation, and arts and culture—came together for an evening of insightful dialogue and collaboration.

---

Rose Apple Square មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានបើកបង្ហាញសាលពហុបំណងថ្មីដ៏ទំនើបរបស់យើងជាមួយនឹងកម្មវិធី "One Vision, One Siem Reap" កាលពីថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2024។ កម្មវិធីនេះមានភ្ញៀវកិត្តិយសចូលរួមប្រមាណជាង 150 នាក់ ដែលមកពីគ្រប់វិស័យផ្សេងៗគ្នាដូចជា អចលនទ្រព្យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច បច្ចេកវិទ្យា ការច្នៃប្រឌិត សិល្បៈ និងវប្បធម៌ រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាពពួកគាត់បានមកចូលរួមបញ្ចេញមតិ និងធ្វើកិច្ចពិភាក្សាប្រកបដោយអត្ថន័យ និងចំណេះដឹងល្អៗ។

H.E. Yun Linne, Deputy Governor of Siem Reap shared exciting plans for new tourism projects

The event was further distinguished by the presence of H.E. Yun Linne, Deputy Governor of Siem Reap province, who delivered a powerful message underlining the importance of collaboration in building a more resilient Siem Reap in the post-pandemic era. The Deputy Governor also unveiled plans for a transformative tourism project – a third major attraction encompassing 40 hectares along the Siem Reap River and Wat Bo area.

Expert panelists, such as Phillip Kao, President of Siem Reap Tourism Club; David Granger, Branch Director of IPS Siem Reap; and Phloeun Prim, Co-Founder and advisor of Artisans Angkor, shared their knowledge and vision for the city's future. The discussions, moderated by IPS Country Director Adam Fitzpatrick, focused on innovative solutions to sustainably propel Siem Reap's growth.

---

កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យុន លីនណេ អភិបាលរងខេត្តសៀមរាប ដោយលោកបានមានប្រសាសន៍ប្រកបដោយអត្ថន័យ សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហការក្នុងការអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែមានភាពលេចធ្លោប្រសើរឡើង បន្ទាប់ពីមានបញ្ហាប្រឈមនៃជំងឺកូវីដ។ បន្ថែមពីលើនេះ ឯកឧត្តម យុន លីនណេ ក៏បានប្រកាសពីផែនការយុទ្ធសាស្រ្តផ្លាស់ប្តូរមុខមាត់ថ្មី សម្រាប់លើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាទីតាំងទាក់ទាញដ៏សំខាន់ទី 3 មានទំហំ 40 ហិកតានៅតាមតំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌!

គណៈកម្មការជំនាញ រួមមានលោក ហ្វីលីព សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាលោក David Granger ដែលជានាយកសាខានៃក្រុមហ៊ុន IPS Siem Reap និងលោក ភ្លឿន ព្រីម ដែលជាសហស្ថាបនិក និងជាទីប្រឹក្សារបស់ក្រុមហ៊ុនសិប្បករអង្គរ ក៏បានចូលរួមចែករំលែកនូវចំណេះដឹងល្អៗ និងទស្សនៈវិស័យដ៏ទូលំទូលាយរបស់ពួកគេអំពីអនាគតរបស់ទីក្រុងផងដែរ។ ក្នុងកិច្ចពិភាក្សាដែលសម្របសម្រួលដោយនាយកប្រចាំប្រទេសនៃក្រុមហ៊ុន IPS លោក Adam Fitzpatrick បានផ្តោតសំខាន់ទៅលើដំណោះស្រាយដ៏ប្រសើរប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ការអភិវឌ្ឍខេត្តសៀមរាបប្រកបដោយចីរភាព។

Over 150 attendees joined the inaugural event at the Rose Apple Square auditorium

"One Vision, One Siem Reap" was organized by PhoenixLab Asia in partnership with IPS Cambodia and ULS. This event proved to be a remarkable platform for cross-sector collaboration, paving the way for a more resilient Siem Reap.

This sentiment aligns perfectly with our vision for the auditorium – a space that fosters connection and ignites positive change. We are excited to announce that this beautiful facility is now available for booking and is ideal for workshops, seminars, and concerts. You may send your inquiries regarding the auditorium to puthikacheab@siemreapacademy.org

---

កម្មវិធី "One Vision, One Siem Reap" ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន PhoenixLab Asia ដោយមានការសហការរួមគ្នាជាមួយក្រុមហ៊ុន IPS Cambodia និងក្រុមហ៊ុន ULS។ កម្មវិធីនេះបានដំណើរការដោយជោគជ័យជាវេទិកាដ៏សំខាន់មួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមវិស័យផ្សេងៗ ដោយត្រួសត្រាយផ្លូវសម្រាប់ខេត្តសៀមរាបកាន់តែល្អប្រសើរឡើង។

ទិសដៅនៃការរៀបចំកម្មវិធីនេះស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងចក្ខុវិស័យរបស់យើងសម្រាប់សាលពហុបំណងថ្មីនេះ។ វាត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការភ្ជាប់ទំនាក់ទំនង ក៏ដូចជាជំរុញឱ្យការផ្លាស់ប្តូរជាវិជ្ជមាន។ ឥឡូវនេះ សាលពហុបំណងដ៏ស្រស់ស្អាតរបស់យើង ចាប់ផ្តើមបើកទទួលការកក់ទុកហើយ ដោយស័ក្តិសមបំផុតសម្រាប់ការរៀបចំកម្មវិធីសិក្ខាសាលា សន្និសីទ និងការប្រគំតន្ត្រីនានា។ លោកអ្នកអាចសាកសួរអំពីសាលពហុបំណងថ្មីរបស់យើងបាន ដោយទាក់ទងទៅកាន់ puthikacheab@siemreapacademy.org