Rose Apple Square (RAS) and its parent company, Urban Living Solutions (ULS), have partnered with the Cambodian Children's Fund (CCF) to support its fundraising initiatives during the upcoming Angkor Wat International Half Marathon, set to take place on December 3, 2023. This collaborative endeavor aims to support 'Team CCF,' a diverse group of local and international supporters participating in the run to raise funds for CCF's programs.
Through this strategic partnership, Rose Apple Square will serve as the official race kit collection point and post-race celebration venue. In addition, Velea at Rose Apple Square is also the accommodation sponsor for CCF staff and students participating in the race.
Have you signed up for the Angkor Wat International Half Marathon? Go the extra mile by running under Team CCF. Take part in the Kingdom's largest sporting event while raising money for CCF's programs supporting vulnerable children's health and education.
Rose Apple Square (RAS) និងក្រុមហ៊ុនធំរបស់ខ្លួន Urban Living Solutions (ULS) បានសហការគ្នាជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីផ្តួចផ្តើមគំនិតក្នុងការរៃអង្គាសថវិកា ក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 3 ខែធ្នូ 2023 នាពេលខាងមុខនេះ។ កិច្ចសហការនេះមានគោលបំណងតែមួយ គឺដើម្បីជួយគាំទ្រដល់ 'ក្រុមការងារ CCF'ដែលមានទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិក្នុងការចូលរួមការរត់ប្រណាំង ដើម្បីរៃអង្គាសថវិកាជូនដល់អង្គការមូលនិធិកុមារកម្ពុជា(CCF)។
តាមរយៈការសហការគ្នានេះផងដែរRose Apple Square នឹងក្លាយជាទីតាំងមួយសម្រាប់ទទួលយកស្លាកលេខសម្គាល់ដើម្បីចូលរួមការប្រកួតនិងជាទីកន្លែងសម្រាប់ប្រារព្ធកម្មវិធីក្រោយពេលបញ្ចប់ការប្រកួត។ លើសពីនេះទៅទៀត Velea នៅ Rose Apple Square ក៏ជាអ្នកឧបត្ថម្ភកន្លែងស្នាក់នៅសម្រាប់បុគ្គលិកCCF និងសិស្សានុសិស្សដែលចូលរួមក្នុងការប្រកួតនេះផងដែរ។
តើអ្នកបានចុះឈ្មោះដើម្បីចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តហើយឬនៅ? ចូលរួមជាមួយយើងតាមរយៈ រត់បន្តទៅមុខក្រោមការរៀបចំដោយក្រុមការងារ CCF។ សូមអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាទាំងអស់គ្នានិងចូលរួមជួយបរិច្ចាគថវិកាសម្រាប់អង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលថវិកាទាំងនេះនឹងក្លាយជាចំណែកមួយជួយដល់សុខភាពនិងលើកកម្ពស់ការអប់រំរបស់កុមារ។