<< Back

ROSE APPLE SQUARE PARK COMING SOON!

Concept photo for the upcoming RAS Park – a new public green space for Siem Reapers

Here's one more thing to look forward to in Siem Reap this year: a new public park just across the street from Rose Apple Square!

The upcoming Rose Apple Square Park, a collaboration between ULS Cambodia (developer of Rose Apple Square) and Native Landscape Design, will span 1,545 SQM. Great care has been put into the park's space programming, ensuring that it can be enjoyed by a wide variety of visitors. Sports enthusiasts, pet lovers, and entire families will soon name RAS Park their favorite spot in Siem Reap.

---

នេះគឺជាទីតាំងដ៏គួរចាប់អារម្មណ៍មួយទៀតសម្រាប់ខេត្តសៀមរាបក្នុងឆ្នាំនេះ៖ សួនសាធារណៈដ៏អស្ចារ្យនៅទល់មុខអគារ Rose Apple Square!

សួន Rose Apple Square ដែលនឹងមកដល់នាពេលខាងមុខនេះ ដោយមានការសហការរួមគ្នារវាង ULS Cambodia (ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Rose Apple Square) និងក្រុមហ៊ុន Native Landscape Design នឹងសាងសង់ឡើងលើផ្ទៃដីទំហំ 1,545 ម៉ែត្រការ៉េ។ គោលគំនិតក្នុងការរចនាសួនដ៏អស្ចារ្យនេះត្រូវបានគ្រោងទុកយ៉ាងល្អិតល្អន់ដើម្បីបំពេញតាមតម្រូវការ និងផ្តល់នូវភាពរីករាយដល់អ្នកចូលទស្សនាគ្រប់ៗរូប រួមទាំងអ្នកដែលចូលចិត្តលេងកីឡា អ្នកស្រឡាញ់សត្វចិញ្ចឹម ក៏ដូចជាក្រុមគ្រួសារទាំងមូល។ សួន RAS នឹងក្លាយជាគោលដៅដ៏ពេញនិយមមួយនៅក្នុងខេត្តសៀមរាបក្នុងពេលឆាប់ៗនេះ។

RAS Park will have a space for sports, events, pets, and more.

What can you expect at RAS Park? Aside from the landscaped outdoor lounge and plaza for events, there will be a multi-sports court for various ball games. There will also be a fenced dog run where your canine friends can safely play off-leash. An open-air exercise area will also be set up, complete with parallel bars, monkey bars, an outdoor workout rig, and a punching bag.

---

តើមានអ្វីខ្លះដែលកំពុងរង់ចាំលោកអ្នកនៅសួន RAS? ជាការពិតណាស់ ក្រៅពីជាទីធ្លាខាងក្រៅដ៏ស្រស់ស្អាតសម្រាប់សម្រាកលំហែកាយ ក៏ដូចជាកន្លែងសម្រាប់រៀបចំកម្មវិធីនានា សួនដ៏ប្រណិតនេះក៏រួមបញ្ចូលនូវទីលានកីឡាដែលអាចប្រើប្រាស់សម្រាប់លេងកីឡាផ្សេងៗ រួមទាំងទីធ្លាសុវត្ថិភាពមានរបងព័ទ្ធជុំវិញសម្រាប់សត្វចិញ្ចឹមជាទីស្រឡាញ់របស់លោកអ្នកអាចរត់លេងបានផងដែរ។ បន្ថែមពីនេះ កន្លែងហាត់ប្រាណក៏នឹងត្រូវបានបង្កើតឡើងមក ដោយមានការបំពាក់នូវឧបករណ៍ហាត់ប្រាណចម្រុះ និងបាវសាក់ជាដើម។

Concept photo of the multi-sports court at RAS Park

The best part about RAS Park is that it will be completely open to the public. It is not just a new amenity for those living at Rose Apple Residences; it is a shared green space in the heart of Siem Reap meant for everyone to enjoy.

RAS Park is planned to open in Q4 of 2024. Stay tuned for more updates, and we hope to see you there soon!

---

លក្ខណៈដ៏ពិសេសនៃសួន RAS គឺបើកជាសាធារណៈយ៉ាងទូលំទូលាយ។ សួននេះមិនត្រឹមតែជាកន្លែងកម្សាន្តដ៏ស្រស់ស្អាតសម្រាប់លោកអ្នកដែលរស់នៅ Rose Apple Residences ប៉ុណ្ណោះទេ ថែមទាំងជាទីធ្លាបៃតងរួមដ៏ស្រស់ត្រកាលនៅចំកណ្តាលក្រុងសៀមរាបសម្រាប់សមាជិកសហគមន៍ទាំងអស់អាចរីករាយកម្សាន្តជាមួយគ្នា។

សួន RAS របស់យើងគ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2024 នេះ។ សូមកុំភ្លេចតាមដានព័ត៌មានថ្មីៗបន្ថែមទៀតពីយើងខ្ញុំ ហើយយើងក៏សង្ឃឹមថាបានជួបលោកអ្នកនៅទីនោះ ក្នុងពេលឆាប់ៗនេះផងដែរ!