<< Back

SEPTEMBER EVENTS

Here’s another event to show your love for nature and Siem Reap! Join our team as we conduct another clean-up drive in the city. All equipment will be provided, and early registrants get a limited edition shirt for free!

---

នេះជាកម្មវិធីដ៏ពិសេសមួយទៀត ដើម្បីបង្ហាញពីក្តីស្រឡាញ់របស់លោកអ្នកចំពោះធម្មជាតិនិងខេត្តសៀមរាប! ចូលរួមជាមួយក្រុមការងារយើងខ្ញុំ ដើម្បីសម្អាត និងរក្សាអនាម័យទីក្រុងយើង។ឧបករណ៍សម្រាប់សម្អាតនឹងត្រូវបានផ្តល់ជូន ហើយសម្រាប់លោកអ្នកដែលចុះឈ្មោះបានមុនគេនឹងទទួលបានអាវដ៏ស្រស់ស្អាតដោយឥតគិតថ្លៃពីយើងខ្ញុំដោយចំនួនមានកំណត់!

Join celebrity runner Sai at the Koh Ker Heritage Trail on September 22. Siem Reap House at Rose Apple Square serves as the pick-up location for race kits. There will also be a mini concert happening on the evening of September 21 at the RAS courtyard.

---

ចូលរួមជាមួយកីឡាកររត់ប្រណាំងដ៏ល្បីលោក Sai នៅក្នុងព្រឹត្តិការណ៍ Koh KerHeritage Trail នៅថ្ងៃទី22 ខែកញ្ញា ខាងមុខនេះទាំងអស់គ្នា។ Siem Reap House at Rose Apple Square នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់បើកសម្ភារៈរត់ ហើយនៅល្ងាចថ្ងៃទី21 ខែកញ្ញា យើងក៏នឹងមានការប្រគំតន្ត្រីខ្នាតតូចដែលនឹងប្រព្រឹត្តឡើងនៅឯទីធ្លាបៃតង RAS ផងដែរ។

Funtastic Weekends is launching its first every community cycling activity! Join us on September 28 as we pedal from RoseApple Square to Bakong Village in the Prasat Bakong district. Snacks and refreshments await at the finish line. Interested to join, but don’t have your own bicycle? We can lend you one!

More details will be shared soon on our telegram channel and Facebook page.Please stay tuned!

---

កម្មវិធី Funtastic Weekends កំពុងចាប់ផ្តើមសកម្មភាពជិះកង់ជាសហគមន៍លើកដំបូងដែលមិនធ្លាប់មានពីមុនមក!ចូលរួមជាមួយពួកយើងនៅថ្ងៃទី 28 ខែកញ្ញា ដើម្បីជិះកង់ពីទីតាំង RoseApple Square ទៅកាន់ភូមិបាគង ក្នុងស្រុកប្រាសាទបាគង។ រីករាយជាមួយអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់និងភេសជ្ជៈស្រស់ៗដែលកំពុងរង់ចាំលោកអ្នកនៅទីផ្តាច់ព្រ័ត្រ។ ចាប់អារម្មណ៍ចូលរួមជាមួយយើងប៉ុន្តែមិនមានកង់ផ្ទាល់ខ្លួនមែនទេ? កុំបារម្ភ យើងអាចឱ្យលោកអ្នកខ្ចីកង់យើងបាន! 

សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងនឹងចែករំលែកក្នុងពេលឆាប់ៗខាងមុខនេះនៅលើTelegram និងទំព័រ Facebook របស់យើង។ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា៎!

Keep your Sundays stress-free! Join Coach Sreylin Vat every Sunday from 06:30 AM to 07:30 AM for yoga vinyasa sessions at the RAS courtyard. Participation fee for each session is $2.5 for Cambodians and $5 for foreigners – a worthy investment in your wellness.

For more information on the instructor and program, please check out this page: https://www.facebook.com/apsarayogaclub

--- 

រីករាយថ្ងៃអាទិត្យរបស់លោកអ្នកដោយគ្មានភាពតានតឹង! ចូលរួមវគ្គVinyasa Yoga ដែលដឹកនាំដោយគ្រូបង្វឹក Sreylin Vat ជារៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង 6:30 ព្រឹក ដល់ម៉ោង 7:30 ព្រឹក នៅឯទីធ្លាបៃតង RAS។ តម្លៃសម្រាប់ចូលរួមក្នុងវគ្គនីមួយៗគឺ$2.5 សម្រាប់ជនជាតិខ្មែរ និង $5 សម្រាប់ជនបរទេស ដែលនេះគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់សុខភាពរបស់លោកអ្នក។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី ក៏ដូចជាស្វែងយល់ពីគ្រូបង្វឹកSreylin សូមចូលទៅកាន់៖ https://www.facebook.com/apsarayogaclub