<< Back

SIEM REAP’S BIGGEST CO-WORKING SPACE LAUNCHED!

Mr. Virak Ou, founder of Siem Reap Academy, welcomes guests at the launch of Siem Reap House.

Siem Reap House, a project by the social impact hub Siem Reap Academy, has arrived at Rose Apple Square! We're thrilled to introduce Siem Reap's largest and most versatile co-working space, designed to empower remote workers, startups, and digital nomads to thrive.

Siem Reap Academy's mission is to empower change makers in Cambodia and Southeast Asia. By becoming a member of Siem Reap House, you'll gain access to a vibrant community of innovators and academics from across the region. Network, exchange ideas, and collaborate on projects that impact the community.
---
Siem Reap House ដែលជាគម្រោងផ្តួចផ្តើមបង្កើតឡើងដោយ Siem Reap Academy ជាមជ្ឈមណ្ឌលដែលជះឥទ្ធិពលជាវិជ្ជមានទៅកាន់សង្គម (Social Impact Hub) បានបង្ហាញខ្លួនជាផ្លូវការហើយនៅ Rose Apple Square! យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមណែនាំនូវការិយាល័យសហការងារដ៏ធំ និងសម្បូរបែបបំផុតក្នុងខេត្តសៀមរាប ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់បុគ្គលស្វ័យការងារ ធុរជនថ្មី ព្រមទាំងអ្នកជំនាញលើប្រព័ន្ធឌីជីថល ក្នុងការសម្រេចបាននូវគោលដៅរបស់ពួកគេ។

គោលបំណងចម្បងរបស់ Siem Reap Academy គឺផ្តល់សិទ្ធិសេរីភាពដល់បុគ្គលដែលមានទស្សនៈវិស័យក្នុងការផ្លាស់ប្តូរជាវិជ្ជមានទាំងនៅក្នុងប្រទេសកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈការក្លាយជាសមាជិកនៃ Siem Reap House លោកអ្នកនឹងទទួលបាននូវសហគមន៍ដ៏រស់រវើកប្រកបដោយថាមពលដោយមានការចូលរួមពីអ្នកច្នៃប្រឌិតឆ្នើមៗ និងបញ្ញាវន្តមកពីទូទាំងតំបន់ផ្សេងៗជាច្រើន។ សហគមន៍នេះក៏ផ្តល់ឱកាសក្នុងការភ្ជាប់ទំនាក់ទំនង ចែករំលែកចំណេះដឹង និងការសហការរួមគ្នាលើគម្រោងដែលជះឥទ្ធិពលវិជ្ជមានដល់សហគមន៍ទាំងមូលផងដែរ។

A monk blessing ceremony was held on July 15 to bring prosperity to Siem Reap’s newest and biggest co-working space

Siem Reap House offers a variety of workspace options to suit your needs. Choose from 60 hot desks, 10 designated desks, or private offices for lease. We also have well-equipped meeting rooms, lecture halls, and a stunning 130-seater auditorium – perfect for presentations and events.

Designed by The Room Architecture & Design with inspiration from Cambodian fabrics, local woods, and traditional ceramics, Siem Reap House boasts a light-filled and beautifully designed space that merges modern functionality with a touch of street-savvy style.

---
Siem Reap House ផ្តល់នូវជម្រើសកន្លែងធ្វើការជាច្រើនប្រភេទដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នកដោយមានតុធ្វើការរួមចំនួន 60 តុផ្ទាល់ខ្លួនដាច់ដោយឡែកចំនួន 10 ឬការិយាល័យឯកជនសម្រាប់ជួល។លើសពីនេះ យើងក៏មានបន្ទប់ប្រជុំបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ សាលបង្រៀន រួមទាំងសាលពហុបំណងដ៏ប្រណិតមានចំនួន130 កៅអី ដែលល្អឥតខ្ចោះសម្រាប់ការរៀបចំកម្មវិធី និងការធ្វើបទបង្ហាញនានា។

ការិយាល័យសហការងារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនThe Room Architecture & Design ដោយមានការបំផុសគំនិតដ៏គួរឱ្យស្ញប់ស្ញែងពីវាយនភណ្ឌប្រពៃណីខ្មែរឈើប្រណិតក្នុងស្រុក និងគ្រឿងសិល្បៈសេរ៉ាមុិចបុរាណជាដើម។ បរិវេណ SiemReap House ពោរពេញទៅដោយពន្លឺធម្មជាតិនិងការរចនាទាន់សម័យ ដែលរួមបញ្ចូលនូវមុខងារទំនើបៗជាមួយនឹងស្ទីលតាមវប្បធម៌ក្នុងតំបន់យ៉ាងប៉ិនប្រសប់។

Sneak peek of the hot desks and lounge area at Siem Reap House

Spanning over 2,643 square meters across three floors, Siem Reap House provides everything you need for a productive workday. Enjoy air-conditioning, high-speed internet, call booths, a pantry, a library, and lounge areas – all designed to make your work life easier.

Ready to be part of the community? Visit Siem Reap House at Rose Apple Square or contact puthikacheab@siemreapacademy.org

---
SiemReap House របស់យើងមានទំហំជាង2,643 ម៉ែត្រការ៉េ មានកម្ពស់ 3 ជាន់ ដែលផ្ដល់នូវអ្វីគ្រប់យ៉ាងដែលលោកអ្នកត្រូវការដើម្បីបង្កើនផលិតភាពការងារ។រីករាយជាមួយអ៊ីនធឺណិតល្បឿនលឿន បន្ទប់មានម៉ាស៊ីនត្រជាក់ បន្ទប់សម្រាប់និយាយទូរសព្ទ

កន្លែងទទួលទានអាហារនិងកាហ្វេ បណ្ណាល័យ រួមទាំងកន្លែងសម្រាកលំហែកាយប្រកបដោយផាសុកភាព ដែលទាំងអស់នេះត្រូវបានរចនាឡើងដើម្បីធ្វើឱ្យជីវិតការងាររបស់លោកអ្នកកាន់តែងាយស្រួល។

ត្រៀមខ្លួនដើម្បីក្លាយជាសមាជិកនៅក្នុងសហគមន៍របស់យើងហើយឬនៅ? សូមអញ្ជើញមកទស្សនា Siem Reap House នៅ RoseApple Square ឬទាក់ទងមកកាន់យើងខ្ញុំតាមរយៈputhikacheab@siemreapacademy.org