SAI represents Cambodia's commitment to preserving its cultural heritage while embracing global connectivity. Travelers can access more information through the airport's official website, making Siem Reap the central hub for exploring Cambodia's ancient wonders.
Siem Reap Angkor International Airport (SAI) began operations on October 16, 2023, replacing the aging Siem Reap International Airport. Built at a cost of $1.1billion on 700 hectares of land, SAI boasts a 3,600-meter runway, designed to handle long-distance flights. The move was prompted, in part, by concerns about vibrations from the old airport damaging nearby ancient temples, including Angkor Wat.
SAI's inauguration ceremony witnessed Mr. Sinn Chanserey Vutha, State Secretariat of Civil Aviation spokesman, express his optimism. He remarked, "With this significant upgrade, we aim to attract new international airlines to operate direct flights to Siem Reap province, home of the UNESCO-listed Angkor Archeological Park."
During its first week of operation, SAI saw a significant increase in traffic, accommodating 2,600 daily passengers compared to the old airport's 1,000 daily passengers. This surge is attributed to the high tourist season starting in October, with airlines reporting an 80 percent occupancy rate.
The airport currently hosts operations from seven airlines, six foreign and one local carrier. Facilities include dining options overseen by Newrest and duty-free shopping managed by China Duty-Free Group (CDF Cambodia). Essential services like baggage wrapping and travel accessories are provided by Seal & Go, and mobile retail kiosks are operated by Monument Books.
SAI represents Cambodia's commitment to preserving its cultural heritage while embracing global connectivity. Travelers can access more information through the airport's official website, making Siem Reap the central hub for exploring Cambodia's ancient wonders.
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI)បានកែប្រែមុខមាត់ថ្មីលើវិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជាជាមួយនឹងផ្លូវរត់ប្រវែង 3,600 ម៉ែត្រ។ នៅក្នុងសប្តាហ៍ដំបូងនៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) បានទទួលស្វាគមន៍អ្នកដំណើរប្រចាំថ្ងៃខ្ពស់រហូតដល់ប្រមាណចំនួន2,600 នាក់ ដែលនេះគឺបង្ហាញពីការចាប់ផ្តើមដ៏ជោគជ័យមួយនិងជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងល្អជាមួយពិភពលោកសម្រាប់រមណីយដ្ឋានអង្គរដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
កាលពីថ្ងៃទី 16ខែតុលា ឆ្នាំ 2023 កន្លងទៅថ្មីៗនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) បានចាប់ផ្តើមបើកដំណើរការដោយទទួលជើងហោះហើរជាផ្លូវការហើយដោយជំនួសអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)ត្រូវបានសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់ប្រហែល 1.1 ពាន់លានដុល្លារ លើផ្ទៃដីប្រមាណ 700 ហិកតាជាមួយនឹងផ្លូវរត់ប្រវែង 3,600 ម៉ែត្រដោយការរចនានេះធ្វើឡើងដើម្បីគ្រប់គ្រងជើងហោះហើរចម្ងាយឆ្ងាយមកពីជុំវិញពិភពលោក។ការផ្លាស់ប្តូរទីតាំងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះក៏ដោយសារតែមានការព្រួយបារម្ភអំពីរំញ័រដែលមានឡើងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ដែលកត្តាទាំងនេះអាចប៉ះពាល់ដល់ប្រាសាទបុរាណនៅក្បែរនោះ រួមទាំងប្រាសាទអង្គរវត្ត។
ក្នុងពិធីបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ដោយលោកបានសម្តែងនូវសុទិដ្ឋិនិយម និងលោកលើកឡើងថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងគោលបំណងទាក់ទាញដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗដើម្បីចាប់ផ្តើមប្រតិបត្តិការហោះហើរឆ្ពោះមកកាន់ខេត្តសៀមរាបដោយផ្ទាល់តែម្តងដែលជាទឹកដីនៃរមណីយដ្ឋានអង្គរដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។”
ត្រឹមតែសប្តាហ៍ដំបូងនៃការចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានកើនឡើងយ៉ាងខ្លាំងជាប្រចាំថ្ងៃខ្ពស់រហូតដល់ប្រមាណចំនួន2,600 នាក់បើកធៀបទៅនឹងអ្នកធ្វើដំណើរជាង 1,000នាក់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់។ ការកើនឡើងនៃចំនួនអ្នកដំណើរតាមផ្លូវអាកាស ត្រូវបានសន្និដ្ឋានថាបណ្តាលមកពីពេលវេលានេះជារដូវកាលទេសចរណ៍កើនឡើងខ្ពស់ដែលចាប់ផ្តើមពីខែតុលាទៅដោយប្រហែល 80 ភាគរយនៃកៅអីយន្តហោះសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗគឺមានអ្នកដំណើរជិះពេញ។
បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន7 ដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក្នុងនោះរួមមានក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន 6និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ។ ដោយឡែក សម្រាប់គ្រឿងបរិក្ខារផ្សេងៗរួមមានអាហារនិងភេសជ្ជៈ នឹងត្រូវផ្គត់ផ្គងដោយក្រុមហ៊ុន Newest និងសម្រាប់ហាងទំនិញរួចពន្ធ គឺគ្រប់គ្រងដោយក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី (CDF Cambodia)។ រីឯសេវាកម្មសំខាន់ៗផ្សេងទៀតដូចជាការវេចខ្ចប់ឥវ៉ាន់និងលក់សម្ភារៈធ្វើដំណើរត្រូវបានផ្តល់ដោយក្រុមហ៊ុន Seal & Go និងហាងបើកបញ្ជរលក់សៀវភៅក៏ត្រូវបានដំណើរការដោយក្រុមហ៊ុន Monument Books។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ខ្លួនព្រមទាំងបង្ហាញពីការភ្ជាប់ទំនាក់ទំនងយ៉ាងល្អជាមួយពិភពលោក។ សម្រាប់អ្នកដំណើរទាំងអស់ក៏អាចទទួលបានព័ត៌មានបន្ថែមតាមរយៈគេហទំព័រផ្លូវការរបស់អាកាសយានដ្ឋានដែលយើងរួមគ្នាធ្វើឱ្យខេត្តសៀមរាបកាន់តែលេចធ្លោក្លាយជាទីកន្លែងសំខាន់ដល់ការស្រាវជ្រាវនិងស្វែងយល់ពីប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់កម្ពុជា។
Source:
Cheang, S. (2023, October 16). Cambodia opens a new airport to serve Angkor Wat as it seeks to boost tourist arrivals. AP News. https://apnews.com/article/cambodia-airport-angkor-wat-tourism-siem-reap-cfcd7ca4ce3d042011937916448cdb91
Cripps, K. (2023, October 18). Cambodia’s newest and biggest airport opens in Siem Reap, the gateway to UNESCO-listed Angkor. CNN Travel. https://edition.cnn.com/travel/cambodia-siem-reap-airport-angkor-wat/index.html
Siem Reap Angkor Int’l Airport records high of daily passengers. (2023, October 25). Khmer Times. https://www.khmertimeskh.com/501381542/siem-reap-angkor-intl-airport-records-high-of-daily-passengers/
Siem Reap Angkor International Airport - Hopium or The Right Spark to Propel Tourism. (2023, October 20). Realestate.com.kh. https://www.realestate.com.kh/news/Siem-Reap-Angkor-International-Airport-Hopium-Or-The-Right-Spark-To-Propel-Tourism/